ការនឹកចាំអំពីព្រះបន្ទូលរបស់ព្រះវរបិតា
ពេលដែលលោកជីម ដាវីឌសិន(Jim Davidson) ឡើងភ្នំរេនា គាត់បានឆ្លងស្ពានដែលកើតឡើងពីព្រឹលគរលើគ្នា ហើយស្ពាននោះក៏បាក់ស្រុត ធ្វើឲ្យគាត់ធ្លាក់ចូលក្នុងប្រលោះផ្ទាំងទឹកកកដ៏ជ្រៅ។ លោកជីមបានឈរទាំងមានឈាម និងស្នាមជាំ ក្នុងរូងទឹកកកដ៏ងងឹត ហើយពេលនោះ គាត់ក៏នឹកចាំថា កាលពីក្មេង ឪពុកគាត់បានរំឭកគាត់ជាច្រើនដងថា គាត់អាចសម្រេចការធំបាន បើសិនជាគាត់ក្រាញ់ននាលនឹងការលំបាក មិនព្រមរាថយ។ ពាក្យសម្តីនោះក៏បានជួយលើកទឹកចិត្តលោកជីម ខណៈពេលដែលគាត់ខំតោងឡើងតាមជញ្ជាំងទឹកកក ចេញពីល្អាងទឹកកកដ៏ងងឹតនោះ ទៅកាន់ទីសុវត្ថិភាព ដោយចំណាយពេលអស់៥ម៉ោង ដោយប្រើឧបករណ៍ដែលគាត់មានបន្តិចបន្តួច និងក្នុងស្ថានភាពដ៏ពិបាកក្រែលែង។
យ៉ាងណាមិញ មានពេលខ្លះអ្នកនិពន្ធទំនុកដំកើងក៏ធ្លាប់ឆ្លងកាត់ការពិបាក ដូចលោកជីមផងដែរ ពោលគឺគាត់ហាក់ដូចជាបានខំតោងឡើង ចេញពីរូងភ្នំនៃទុក្ខវេទនា និងការឈឺចាប់ ដោយរំឭកខ្លួនឯង អំពីព្រះបន្ទូលរបស់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌។ គាត់បានទទួលស្គាល់ថា បើសិនជាព្រះ និងព្រះបន្ទូលរបស់ព្រះអង្គ មិនបានទ្រទ្រង់គាត់ ឲ្យមានក្តីអំណរទេ នោះគាត់មុខជាស្លាប់ ក្នុងទុក្ខវេទនានោះហើយ(ទំនុកដំកើង ១១៩:៩២)។ គាត់បានបង្ហាញនូវទំនុកចិត្តទាំងស្រុង ចំពោះព្រះបន្ទូលដ៏អស់កល្ប នៃព្រះអម្ចាស់(ខ.៨៩) និងទុកចិត្តលើភាពស្មោះត្រង់ នៃលក្ខណៈសម្បត្តិរបស់ព្រះអង្គ(ខ.៩០)។ ដោយសារតែភាពស្មោះត្រង់របស់ព្រះ អ្នកនិពន្ធទំនុកដំកើង បានប្តេជ្ញាចិត្តថា គាត់នឹងមិនបំភ្លេចព្រះបន្ទូល ដែលព្រះអង្គមានមកកាន់គាត់ទេ ព្រោះព្រះបន្ទូលព្រះអង្គ មានតួនាទីដ៏សំខាន់បំផុត នៅក្នុងការជួយរំដោះជីវិតគាត់ និងនាំឲ្យគាត់មានកម្លាំងឡើងវិញ។
ពេលដែលយើងស្ថិតក្នុងរូងភ្នំដ៏ងងឹតបំផុត និងស្ថិតនៅក្នុងពេលដ៏វេទនា ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ អាចធ្វើឲ្យវិញ្ញាណរបស់យើងមានកម្លាំងឡើងវិញ កាលណាយើងរំឭកខ្លួនឯង…
ថ្មដា
ពេលខ្ញុំ និងស្វាមីរបស់ខ្ញុំធ្វើដំណើរទៅរដ្ឋម៉ាសាឈូសេត យើងបានទៅមើលថ្មដាផ្លាយម៉ោត ដែលជានិមិត្តរូបដ៏សំខាន់ ក្នុងសហរដ្ឋអាមេរិក។ គេបាននិយាយតគ្នា ជាច្រើនជំនាន់ថា មានគ្រីស្ទបរិស័ទមួយក្រុម ដែលបានគេចខ្លួនមករកកន្លែងរស់នៅថ្មី បានធ្វើដំណើរមកទ្វីបអាមេរិក ដោយជិះសំពៅឈ្មោះមេយផ្លោវើរ ក្នុងឆ្នាំ១៦២០ ហើយបានបោះជំហានចូលកន្លែងនោះមុខគេ។ យើងបានស្វែងយល់យ៉ាងរីករាយ អំពីអត្ថន័យនៃថ្មដាមួយនេះ តែទន្ទឹមនឹងនោះ យើងក៏មានការភ្ញាក់ផ្អើល និងខកចិត្ត ដែលបានឃើញថ្មដានោះ មានទំហំតូចណាស់។ យើងក៏បានដឹងថា កាលពីដើមឡើយថ្មដានោះ មានទំហំធំជាងនេះបីដង តែដោយសារសំណឹក និងមានមនុស្សធ្វើឲ្យវាបែកបន្តិចម្តងៗ បានជាវាមានទំហំតូចដូចនេះ។
យ៉ាងណាមិញ ព្រះគម្ពីរបានប្រៀបប្រដូចព្រះយេស៊ូវ ទៅនឹងថ្មដា(១កូរិនថូស ១០:៤) ដែលមិនចេះប្រែប្រួល(ហេព្រើ ១៣:៨)។ ព្រះអង្គជាថ្មដាដ៏រឹងមាំ ដែលយើងអាចសង់ជីវិតយើង នៅលើថ្មដានោះបាន។ ព្រះយេស៊ូវសង់ពួកជំនុំ(ស្ថាប័ននៃអ្នកជឿព្រះ) នៅលើគ្រឹះ ដែលមាន “ព្រះយេស៊ូវជាថ្មជ្រុងយ៉ាងឯក”។ អ្នកជឿព្រះទាំងអស់ រួមគ្នាតែមួយក្នុងព្រះអង្គ(អេភេសូរ ២:២០-២២)។
ព្រះយេស៊ូវជាថ្មដាដ៏រឹងមាំ ដែលយើងអាចតាំងនៅមិនឲ្យរលំ ពេលដែលព្យុះនៃជីវិតបក់បោកមកលើយើង(ម៉ាថាយ ៧:២៥)។ មានអ្នកនិពន្ធម្នាក់ ឈ្មោះ ម៉ាដេលេន ឡ អែងហ្គល(Madeleine L’Engle) បានមានប្រសាសន៍ថា “វាជាការល្អ ដែលយើងត្រូវពិនិត្យមើលក្រោមជើងយើង ម្តងម្កាល ដើម្បីឲ្យបានដឹងថា តើយើងកំពុងឈរលើថ្ម ឬនៅលើដីខ្សាច់”។
ថ្មដាផ្លាយម៉ោត…
ជ័យជម្នះនៅកន្លែងពីរផ្សេងគ្នា
មានពេលមួយ ស្តេចដាវីឌ ត្រូវប្រឈមមុខជាមួយនឹងខ្មាំងសត្រូវ ដែលទ្រង់ធ្លាប់យកឈ្នះកាលពីមុន។ កាលពីប៉ុន្មានឆ្នាំមុន ទ្រង់បានផ្តួលកូលីយ៉ាត ដែលជាកំពូលអ្នកប្រយុទ្ធរបស់សាសន៍ភីលីស្ទីន ដោយប្រើក្រួសរលីងៗមួយដុំ ដែលកាលនោះ ទ្រង់គ្រាន់តែជាក្មេងគង្វាលចៀមប៉ុណ្ណោះ(១សាំយ៉ូអែល ១៧)។ ពេលដែលដាវីឌក្លាយជាស្តេចនៃអ៊ីស្រាអែល ទ្រង់ក៏ត្រូវតទល់នឹងសាសន៍ភីលីស្ទីនម្តងទៀត! ពួកគេបានដឹងថា ទ្រង់បានក្លាយជាស្តេចនៃនគរអ៊ីស្រាអែលហើយ បានជាពួកគេសម្រេចចិត្តលើកទ័ពមកម្តងទៀត(២សាំយ៉ូអែល ៥:១៧)។
តើយើងត្រូវធ្វើអ្វីមុនគេ ពេលដែលមានបញ្ហាកើតឡើង? ពេលនោះ យើងអាចមានការតក់ស្លត់។ យើងអាចរិះរកវិធីដោះស្រាយ។ ពុំនោះទេ យើងអាចអធិស្ឋាន ជាមុនសិន តាមគំរូរបស់ស្តេចដាវីឌ។ “ស្តេចដាវីឌបានទូលសួរ ដល់ព្រះអម្ចាស់”(ខ.១៩) ហើយព្រះអង្គក៏បានដឹកនាំស្តេចអង្គនេះ។ កាលនោះ ស្តេចដាវីឌត្រូវធ្វើសង្រ្គាមនឹងពួកភីលីស្ទីន នៅកន្លែងពីរផ្សេងគ្នា គឺនៅបាល-ពេរ៉ាស៊ីម និងវាលច្រកភ្នំរេផែម។ ជាការប្រសើរណាស់ ដែលទ្រង់បានប្រឹក្សាយោបលជាមួយព្រះអម្ចាស់ ព្រោះក្នុងសមរភូមិទាំងពីរនោះ ទ្រង់ត្រូវប្រើយុទ្ធសាស្រ្តពីរផ្សេងគ្នា។ ព្រះអង្គបានប្រហារពួកខ្មាំងសត្រូវ ដោយព្រះអង្គទ្រង់ផ្ទាល់ ក្នុងកន្លែងទីមួយ បានជាស្តេចដាវីឌមានបន្ទូលថា ព្រះអម្ចាស់បានទម្លាយមកលើខ្មាំងសត្រូវរបស់យើង នៅចំពោះមុខដូចទឹកធ្លាយទំនប់(ខ.២០)។ ហើយនៅកន្លែងមួយទៀត ព្រះអម្ចាស់បានឲ្យស្តេចដាវីឌអនុវត្តតាមផែនការរបស់ព្រះអង្គ ហើយពេលដែលទ្រង់អនុវត្តតាមព្រះអង្គ ពួកអ៊ីស្រាអែលក៏បានទទួលជ័យជម្នះ(ខ.២៣-២៥)។
ជារៀងរាល់ថ្ងៃ យើងជួបប្រទះបញ្ហាជាច្រើន ដែលត្រូវឆ្លងកាត់។ ទោះបីជា បញ្ហាទាំងអស់មិនមានដំណោះស្រាយដូចគ្នាក៏ដោយ ក៏យើងត្រូវតែប្រឹក្សាយោលជាមួយនឹងព្រះជានិច្ចមុននឹងសម្រេចចិត្តដោះស្រាយបញ្ហានីមួយៗ។ បន្ទាប់មក ពេលដែលយើងបានទទួលជ័យជម្នះ តាមរយៈការអស្ចារ្យរបស់ព្រះអង្គ ឬតាមរយៈការអនុវត្តតាមការដឹកនាំរបស់ព្រះអង្គ នោះយើងត្រូវថ្វាយសិរីល្អដល់ព្រះអង្គទាំងស្រុង។—Dave Branon
មានពេលសម្រាប់គ្រប់ការទាំងអស់
ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ក្រុមចម្រៀងរ៉ក់បែបប្រពៃណី ដែលមានឈ្មោះថា “ដឹ បាយអឺដស៍”(The Byrds) បានចេញបទចម្រៀងថ្មីមួយបទ ដែលមានចំណងជើងថា “ចូរងាកមក! ងាកមក! ងាកមក!”។ បទចម្រៀងនេះពិតជាល្បីល្បាញណាស់ បានជាគេឲ្យចំណាត់ថ្នាក់លេខមួយ ក្នុងបញ្ជីបទចម្រៀងទាំង១០០បទ ដែលល្បីជាងគេ នៅសម័យនោះ ក្នុងសារពត័មានតន្រ្តីប៊ីលប៊ត(Billboard) ហើយថែមទាំងទទួលបាននូវប្រជាប្រិយភាព ទូទាំងពិភពលោកផងដែរ។ បទចម្រៀងនេះ មានទំនុកដែលបានធ្វើឲ្យអ្នកស្តាប់ទាំងឡាយ មានការជក់ចិត្តឌិតអារម្មណ៍ណាស់។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺទំនុកនៃបទចម្រៀងនេះ ត្រូវបានដកស្រង់ចេញពីកណ្ឌសាស្តា នៃព្រះគម្ពីរសញ្ញាចាស់ ដែលក្នុងនោះអ្នកនិពន្ធបានថ្លែងថា “មានពេលសំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ”(៣:១)។ បន្ទាប់មក អ្នកនិពន្ធបានរៀបរាប់ អំពីរដូវកាលមួយចំនួន ដែលមនុស្សពើបប្រទះក្នុងជីវិត ដែលមានដូចជា ការកើត និងការស្លាប់ ការរកបាន និងការបាត់បង់ ទឹកភ្នែក និងសំណើច ការសោកសង្រេង និងការលោតរាំ។
រដូវកាលក្នុងជីវិតរបស់យើងក៏មានការប្រែប្រួលពីមួយពេលទៅមួយពេល ដូចរដូវកាល ក្នុងធម្មជាតិផងដែរ។ ស្ថានភាពរបស់យើង មិនស្ថិតនៅដដែលជារៀងរហូតទេ។ ជួនកាល យើងទទួលស្វាគមន៍ការប្រែប្រួលក្នុងជីវិតរបស់យើង។ ប៉ុន្តែ ជាញឹកញាប់ យើងច្រើនតែពិបាកស្វាគមន៍ការប្រែប្រួល ជាពិសេស នៅពេលដែលការប្រែប្រួលនោះ មានទុក្ខព្រួយ និងការបាត់បង់។ ទោះបីជាយ៉ាងណាក៏ដោយ យើងនៅតែអាចអរព្រះគុណព្រះ ដែលព្រះអង្គមិនចេះប្រែប្រួល។…
រង្វាន់សម្រាប់អាកប្បកិរិយ៉ាល្អ
នៅក្នុងក្រុមកុមារ នៃព្រះវិហាររបស់ខ្ញុំ យើងតែងតែឲ្យកាតលើកទឹកចិត្តដល់ក្មេងៗ ពេលដែលយើងកត់សម្គាល់ឃើញថា ពួកគេមានអាកប្បកិរិយ៉ាល្អ។ ពួកគេក៏បានសន្សំកាតនោះឲ្យបានច្រើន ដើម្បីទទួលរង្វាន់ សម្រាប់អាកប្បកិរិយ៉ាល្អ ដែលខ្លួនធ្លាប់មានកន្លងមក។ យើងកំពុងតែព្យាយាមបង្រៀនក្មេងៗ ឲ្យកាន់តែមានអាកប្បកិរិយ៉ាល្អ ជាជាងផ្តោតទៅលើចំណុចអាក្រក់របស់ពួកគេ។ មានពេលមួយ អ្នកដឹកនាំរបស់យើងម្នាក់ បានឲ្យកាតមួយសន្លឹកដល់ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ ឈ្មោះធីរី(Tyree)។ ពេលនោះធីរីបានឆ្លើយតបថា “ខ្ញុំសូមអរគុណលោកគ្រូ ប៉ុន្តែ ខ្ញុំមិនត្រូវការកាតនេះទេ។ ខ្ញុំចង់មានអាកប្បកិរិយ៉ាល្អ ហើយមិនចង់បានរង្វាន់ សម្រាប់អាកប្បកិរិយ៉ាល្អនោះឡើយ”។ សម្រាប់កុមារាម្នាក់នេះ ការធ្វើល្អ គឺជារង្វាន់សម្រាប់ខ្លួនគាត់។ គាត់ពិតជាចូលចិត្តធ្វើល្អ ក្នុងការរស់នៅ ទោះបីជាគាត់បានទទួលរង្វាន់ឬអត់ក៏ដោយ។
ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ យើងនឹងទទួលរង្វាន់នៅថ្ងៃណាមួយ។ បទគម្ពីរ ២កូរិនថូស ៥:១០ បានចែងថា គ្រប់គ្នានឹងបានទទួលរង្វាន់ តាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី”។ ប៉ុន្តែ យើងមិនគួរប្រព្រឹត្តល្អក្នុងការរស់នៅ ដោយសារតែយើងមានបំណងចង់បានរង្វាន់នោះឡើយ ហើយក៏មិនមែនដើម្បីឲ្យបានសេចក្តីសង្រ្គោះនោះដែរ។ ផ្ទុយទៅវិញ យើងគួរប្រព្រឹត្តល្អ ដោយសារយើងមានបំណងចិត្ត ចង់បង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះ និងដើម្បីធ្វើឲ្យព្រះអង្គសព្វព្រះទ័យ។
ពេលដែលយើងស្រឡាញ់ព្រះ យើងមានចិត្តចង់ផ្គាប់ព្រះទ័យព្រះអង្គ ដែលបានស្រឡាញ់យើងជាមុន(១យ៉ូហាន ៤:១៩) ហើយបម្រើព្រះអង្គ ដោយចិត្តបរិសុទ្ធ(សុភាសិត ១៦:២ ១កូរិនថូស ៤:៥)។ ការបានទៅនៅជាមួយព្រះអង្គ ជារង្វាន់ដ៏ល្អបំផុត សម្រាប់យើងរាល់គ្នា!—Anne…
ផ្លោះរបងថ្ម
លោកពលបាល រីឆាត ឃើកលែន(Richard KirkLand) ជាទាហានរបស់កងទ័ពសហព័ន្ធ ក្នុងសម័យសង្រ្គាមស៊ីវិលរបស់អាមេរិក(ឆ្នាំ ១៨៦១-១៨៦៥)។ ពេលកងទ័ពសហភាពទទួលបរាជ័យ នៅក្នុងការវាយសម្រុកចូលភ្នំម៉ារី ហាយ ក្នុងអំឡុងពេលសង្រ្គាមនៅហ្វ្រេដឺរីកបឺក មានទាហានជាច្រើនបានរបួស ហើយត្រូវគេទុកចោល ក្នុងទឹកដីដែលនៅចន្លោះគូរសត្រូវទាំងពីរ ដូចនេះ លោកឃើកលែនក៏បានសុំការអនុញ្ញាត ចូលទៅជួយសង្រ្គោះពួកគេ។ គាត់បានប្រមូលដបទឹក ហើយផ្លោះរបងថ្ម ទៅជួយទាហានណាដែលគាត់ឃើញមុនគេ។ គេបានហៅគាត់ថា “ទេវតានៃម៉ារី ហាយ” នៅពេលដែលគាត់បានប្រថុយនឹងគ្រោះថ្នាក់ផ្ទាល់ខ្លួន ដើម្បីបង្ហាញនូវសេចក្តីមេត្តាករុណារបស់ព្រះគ្រីស្ទ ដល់ទាហានរបស់សត្រូវ។
មិនមានមនុស្សច្រើនទេ ដែលនឹងត្រូវទៅប្រយុទ្ធនឹងខ្មាំងសត្រូវ ក្នុងសមរភូមិខាងសាច់ឈាម តែទន្ទឹមនឹងនោះ ក្នុងពេលសព្វថ្ងៃនេះ យើងអាចរកឃើញមនុស្សជាច្រើននៅជុំវិញខ្លួនយើង ដែលកំពុងរងទុក្ខវេទនា ដោយសារភាពឯកកោ ការបាត់បង់ បញ្ហាសុខភាព និងអំពើបាប។ ប្រហែលជាមានសម្លេងរំខានជាច្រើន ដែលធ្វើឲ្យយើងមិនអាចឮពួកគេស្រែកដង្ហើយរកសេចក្តីមេត្តា ការកម្សាន្តចិត្ត សេចក្តីសង្ឃឹម និងជំនួយ។
លោកឃើកលែនមានចិត្តអាណិតអាសូរចំពោះអ្នកដទៃ ដូចព្រះគ្រីស្ទដែរ ជាគំរូនៃការអនុវត្តតាមព្រះរាជបញ្ជារបស់ព្រះយេស៊ូវ ដែលបានបង្គាប់ឲ្យ “ស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួនឯង”(ម៉ាថាយ ៥:៤៤)។ ត្រង់ចំណុចនេះ សាវ័កប៉ុលបានដងស្រង់បទគម្ពីរ សុភាសិត ២៥:២១ “បើសិនណាជាខ្មាំងសត្រូវអ្នកឃ្លាន នោះចូរឲ្យគេបរិភោគចុះ បើគេស្រេក ចូរឲ្យផឹកទៅ”(រ៉ូម ១២:២០)។ គាត់ក៏បានបង្រៀនផងដែរថា “កុំឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្តីអាក្រក់…
ចូរស្ងប់រំងាប់
ខ្សែភាពយន្ត ដែលមានចំណងជើងថា រទេះអគ្គី ជារឿងដែលបានរំឭកដល់ដំណើរជីវិតរបស់លោកអេរិក លីឌែល(Eric Liddle) ដែលជាកីឡាករដែលបានទទួលមេដាយមាស ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ១៩២៤ នៅទីក្រុងបារីស មុនពេលគាត់ចេញទៅធ្វើការជាបេសកជន នៅប្រទេសចិន។ ជាច្រើនឆ្នាំក្រោយមក ពេលដែលសង្រ្គាមលោកលើកទីពីរបានផ្ទុះឡើង លោកលីឌែលក៏បានបញ្ជូនគ្រួសារគាត់ ទៅរកកន្លែងសុវត្តិភាព ក្នុងប្រទេសកាណាដា តែគាត់នៅបន្តរស់នៅក្នុងប្រទេសចិន។ មិនយូរប៉ុន្មាន គេក៏បានចាប់លោកលីឌែល និងបេសកជនបរទេសដទៃទៀត ដាក់ក្នុងជំរុំឃុំឃាំងរបស់ប្រទេសជប៉ុន។ បន្ទាប់ពីគាត់បានរស់នៅក្នុងមន្ទីឃុំឃាំង អស់រយៈពេលជាច្រើនខែក្រោយមក គាត់ក៏បានមានបញ្ហាសុខភាព ហើយគ្រូពេទ្យពិនិត្យឃើញថា គាត់ប្រហែលជាមានសាច់ដុះក្នុងខួរក្បាល។ ជារៀងរាល់ពេលល្ងាចថ្ងៃអាទិត្យ មានក្រុមភ្លេងមួយក្រុម បានមកលេងភ្លេងនៅក្បែរមន្ទីរពេទ្យ ដូចនេះ គាត់ក៏បានសុំឲ្យគេលេងបទ “ចូរស្ងៀមនៅ ឱវិញ្ញាណខ្ញុំអើយ”។ ខ្ញុំគិតថា ពេលដែលគាត់កំពុងស្តាប់បទនេះ គាត់ក៏ប្រាកដជាជញ្ជឹងគិត អំពីអត្ថន័យនៃបទនេះ ដែលមានខ្លឹមសារដូចតទៅនេះថា ចូរស្ងប់រំងាប់ ឱវិញ្ញាណខ្ញុំអើយ : ពេលវេលាកន្លងទៅយ៉ាងឆាប់រហ័ស / តើពេលណា យើងនឹងបានទៅនៅជាមួយព្រះអម្ចាស់ជារៀងរហូត / ពេលដែលការខកចិត្ត ការសោកសង្រេង និងការភ័យខ្លាចរលាយបាត់អស់ / ចូរបំភ្លេចទុក្ខព្រួយ ក្តីអំណររបស់ក្តីស្រឡាញ់កើតមានជាថ្មី / ចូរស្ងប់រំងាប់ ឱវិញ្ញាណខ្ញុំអើយ ពេលដែលការផ្លាស់ប្រែ និងទឹកភ្នែកកន្លងផុតទៅ / យើងនឹងជួបតែសេចក្តីសុខ និងព្រះពរ…
នរណានិយាយការពិត?
ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនៃសហរដ្ឋអាមេរិក ទូរទស្សន៍ទាំងឡាយបានផ្សាយអំពីការថ្លែងសន្តរកថា និងកិច្ចពិភាក្សាតទល់ ដែលច្រើនតែរាប់បញ្ចូល “ការពិនិត្យរកមើលការពិត” ដោយអ្នកវិភាគ ដែលធ្វើការប្រៀបធៀបសន្តរកថារបស់បេ-កជន ដែលឈរឈ្មោះជាប្រធានាធិបតី នឹងប្រវត្តិពិតរបស់ពួកគេ ដើម្បីឲ្យប្រជាជនបានដឹង ថាពួកគេកំពុងនិយាយការពិត ឬនិយាយប្រឌិត ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន?
សាវ័កយ៉ូហានបានកត់ទុក អំពីការសន្ទនារវាងព្រះយេស៊ូវ ជាមួយនឹងមនុស្សមួយក្រុម ដែលជឿថា ព្រះយេស៊ូវកំពុងមានបន្ទូលកុហក់ អំពីព្រះអង្គទ្រង់។ ពេលនោះព្រះយេស៊ូវបានប្រាប់ពួកគេថា “បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច”(យ៉ូហាន ៨:៣១-៣២)។ ពួកគេទូលថា យើងរាល់គ្នាជាពូជលោកអ័ប្រាហាំ ក៏មិនដែលធ្វើជាបាវបំរើរបស់អ្នកណាឡើយ “ម្តេចក៏អ្នកថា យើងនឹងបានរួចដូច្នេះ”(ខ.៣៣)។
ពេលដែលការសន្ទនាចេះតែបន្ត ព្រះយេស៊ូវនៅតែមានបន្ទូលថា ព្រះអង្គពិតជាបានប្រាប់ការពិតមែន(ខ.៣៤,៤០,៤៥-៤៦,៥១)។ អ្នកខ្លះជឿព្រះអង្គ តែអ្នកផ្សេងទៀត នៅតែខឹងនឹងព្រះអង្គ ហើយមិនព្រមជឿ។ សព្វថ្ងៃនេះ កិច្ចពិភាក្សាតទល់នេះ នៅតែបន្តមាន។ អ្នកដែលប្រឆាំងនឹងព្រះយេស៊ូវ ក្នុងសម័យនេះ បានព្យាយាមនិយាយបង្ខូចព្រះបន្ទូលរបស់អង្គ ហើយលើកហេតុផលថា ព្រះអង្គបានមានបន្ទូលកុហក់។ ព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា” ហើយព្រះអង្គសន្យាថា ព្រះអង្គនឹងប្រទាននូវសេរីភាព ដែលយើងអាចរកបានតែនៅក្នុងព្រះអង្គប៉ុណ្ណោះ។
ការកត់ត្រារបស់ព្រះគម្ពីរ អំពីដំណើរជីវិតរបស់ព្រះយេស៊ូវ គឺសក្តិសមនឹងឲ្យយើង “ពិនិត្យរកមើលការពិត” នៅពេលដែលយើងសម្រេចចិត្តថា យើងនឹងដើរតាមនរណា។ យើងរាល់គ្នាសុទ្ធតែមានជម្រើស។—David McCasland
គំរូនៃសេចក្តីស្រឡាញ់
មានស្លោកមួយឃ្លាពោលថា “គេអាចកាត់សេចក្តីថា យើងមានចិត្តល្អ ឬចិត្តអាក្រក់ មិនមែនដោយសារយើងមានសេចក្តីស្រឡាញ់ច្រើនប៉ុណ្ណាឡើយ តែដោយសារអ្នកដទៃបានស្រឡាញ់យើងខ្លាំងប៉ុណ្ណាទៅវិញទេ”។ ពាក្យស្លោកនោះ ត្រូវបានដកស្រង់ចេញពីខ្សែភាពយន្ត ដែលមានចំណងជើងថា មេធ្មប់នៃនគរអូហ្ស។ ខ្ញុំឃើញគេដាក់តាំងពាក្យស្លោកនោះ នៅលើជញ្ជាំងហាងលក់វត្ថុអនុស្សាវរីយ៍មួយ។ គេប្រហែលជាយល់ថារឿងមេធ្មប់នៃនគរអូហ្ស ជារឿងដ៏ល្អមួយហើយ ប៉ុន្តែ វាមិនមែនជាប្រភពនៃការបង្រៀនខាងវិញ្ញាណ ដែលយើងអាចជឿទុកចិត្តបាននោះឡើយ។ ដ្បិតព្រះទ្រង់មានសេចក្តីបង្រៀន ដែលផ្ទុយពីពាក្យស្លោកនេះ។ ព្រះអង្គបានប្រទានក្រឹត្យវិន័យធំៗពីរ គឺឲ្យស្រឡាញ់ព្រះអង្គជាទីមួយ ហើយស្រឡាញ់អ្នកដទៃ(ម៉ាកុស ១២:២៨-៣១)។ គ្មានខគម្ពីរណា ដែលបង្រៀនយើងឲ្យរំពឹងចង់បានសេចក្តីស្រឡាញ់ពីអ្នកដទៃវិញឡើយ។ តាមពិត ផ្ទុយទៅវិញ ព្រះយេស៊ូវបានមានបន្ទូល ក្នុងសេចក្តីអធិប្បាយដ៏ល្បីបំផុតរបស់ព្រះអង្គថា “អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌”(ម៉ាថាយ ៥:១១-១២)។
ពេលដែលយើងនិយាយអំពីសេចក្តីស្រឡាញ់ យើងចាំបាច់ត្រូវដឹងថា : ព្រះអង្គបានស្រឡាញ់យើង មុនយើងស្រឡាញ់ព្រះអង្គ(១យ៉ូហាន ៤:១៩)។ គឺដូចដែលលោកម៉ូសេបានប្រាប់ពួកអ៊ីស្រាអែលថា ព្រះអង្គសព្វព្រះទ័យនឹងស្រឡាញ់ពួកគេ(ចោទិយកថា ១០:១៥) ហេតុដូចនេះហើយ ពួកគេត្រូវស្រឡាញ់អ្នកដទៃ ដោយរាប់បញ្ចូលទាំងអ្នកដែលពួកគេមិនស្គាល់ផង(ខ.១៩)។ កាលណាយើងបានទទួលសេចក្តីស្រឡាញ់ពីព្រះហើយ នោះព្រះអង្គសព្វព្រះទ័យនឹងឲ្យយើងនាំអ្នកដទៃ ឲ្យបានទទួលសេចក្តីស្រឡាញ់របស់ព្រះអង្គផងដែរ។
ព្រះទ្រង់ជាសេចក្តីស្រឡាញ់ ដូចនេះ បើសិនជាគ្មានព្រះអង្គទេ នោះគ្មាននរណាអាចមាន ឬទទួលសេចក្តីស្រឡាញ់ដ៏ពិតឡើយ(១យ៉ូហាន ៤:៧-៨)។—Julie…